(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវកៅស៊ូ១ខ្សែ នៅឃុំម្សាក្រង ខណៈផ្លូវនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារជាដើម ។គួរបញ្ជាក់ថា ផ្លូវលេខ២៥៦នេះ ជាប្រភេទកៅស៊ូ DBST ២ជាន់ ឆ្លងកាត់ឃុំកំពង់ចិនត្បូង និងឃុំម្សាក្រង មានប្រវែងសរុប៧,២០០ម៉ត្រ ដែលឆ្នាំមុនសាងសង់បានមួយកំណាត់មានប្រវែង៤,២០០ម៉ែត្រ ចាប់ពីគល់ស្ពានស្ទឹងស្ទោងមកដល់ភូមិអូរដូង នៃឃុំម្សាក្រង ហើយនៅពេលនេះក៏បានបើកការដ្ឋានសាងសង់មួយកំណាត់ទៀតមានប្រវែង៣,០០០ម៉ែត្រ ជាមួយគ្នានោះក៏បានដាក់លូប្រអប់មុខកាត់៣ម៉ែត្រ១កន្លែង និងលូមូល២កន្លែង ផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានលើកឡើងថា ការបើកពង្រីកផ្លូវនេះ គឺមានការចូលរូមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ដោយសារប្រជាពលរដ្ឋយើងកាន់តែមានការយល់ដឹងពីការចូលរួមក្នុងកិច្ចការសាធារណៈខណៈពីមុនមិនមានផ្លូវក្រាលកៅស៊ូបែបនេះទេ។
ទន្ទឹមនិងនោះលោកអភិបាលស្រុកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋសូមឲ្យមានការយោគយល់អធ្យាស្រ័យនិងចូលរួមសហការក្នុងពេលសាងសង់ផ្លូវនេះ ម្យ៉ាងទៀតរដ្ឋាករទឹក និងសេវាករអគ្គិសនី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេស ដើម្បីឱ្យផ្លូវនេះមានសភាពធំទូលាយតាមបទដ្ឋានបច្ចេកទេស ធានានូវគុណភាពនិងប្រើប្រាស់បានយូរអង្វែង។
បន្ថែមពីនេះលោកអភិបាលស្រុកក៏បានជំរុញដល់អាជ្ញាធរឃុំម្សាក្រងត្រូវខិតខំកៀរគរ សប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនឡើង ថែមទៀត ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមានដូចជាមន្ទីរពេទ្យ សាលារៀន ផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រជាដើម។