ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាស្ត្រីទី១ របស់កម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ នេះបើការបង្ហោះលើបណ្តាញទំនាក់សង្គមផ្លូវការរបស់លោកជំទាវបណ្ឌិតកាលពីប៉ុន្មានម៉ោងនេះ។
ក្រោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរបង្ហោះដោយបានអំពាវនាវបែបនេះ សង្កេតឃើញមានប្រជាពលរដ្ឋ មហាជន និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគកម្មវិធីប្រចាំឆ្នាំនេះ ដោយបាន Screenshot នៅចំនួនថវិកាដែលខ្លួនបានបរិច្ចាគដាក់ Comment ត្រឡប់មកវិញផងដែរ។
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី០១ ខែមិថុនា និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា។
សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕