2024-05-29 16:35
197

ភ្នំពេញ៖ ទូកទេសចរមួយគ្រឿង ដែលមានឈ្មោះថា «កាណូតបុប្ផាអង្គរ ទេសចរណ៍» ដែលប្រកបមុខរបររកស៊ីដឹកភ្ញៀវទេសចរលើផ្ទៃទន្លេសាប មិនគិតជួយថែរក្សាបរិស្ថានផ្ទៃទន្លេ បែរជាបោះកាកសំណល់ និងសំរាមចោលក្នុងទន្លេលទ្ធផលចុងក្រោយ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ សម្រេចលប់អាជ្ញាបណ្ណ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់។

ការលុបអាជ្ញាប័ណ្ណទូកទេសចរណ៍ខាងលើ ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានមើលឃើញ និងថតបានអំពីសកម្មភាពរបស់ទូកទេសចរណ៍ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ពេលកំពុងដឹកសំរាមយកទៅបោះចោលកណ្ដាលទន្លេ រួចបើកត្រឡប់មកច្រាំងវិញ។ ក្រោយការបង្ហោះវីដេអូបោះចោលសំរាមរបស់ទូកទេសចរណ៍នេះ ធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយសារគាត់រកស៊ីប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍លើដងទន្លេ ប៉ុន្តែគិតគូជួយថែរក្សាបរិស្ថាន ដែលឆ្នាំងបាយរបស់ខ្លួន បែរជាដឹកសំរាមពីគោកយកបោះចូលផ្ទៃទន្លេយ៉ាងរំភើយ។

ក្រោយពីផ្ទុះការរិះគន់ទង្វើមិនសមរម្យបែបេះ រដ្ឋបាលខណ្ឌដូនពេញ បានកោះហៅម្ចាស់អាជីវកម្មទូកទេសចរណ៍ មានឈ្មោះ «កាណូតបុប្ផាអង្គរ ទេសចរណ៍»  មកធ្វើការសួរនាំនៅរដ្ឋបាលខណ្ឌ ដោយម្ចាស់ទូកបានទទួលស្គាល់ថា «ពិតជាបានយកសំរាមទៅបោះចោលចូលក្នុងផ្ទៃទន្លេប្រាកដមែន»។ 

បន្ទាប់ពីការសាកសួរ និងធ្វើកំណត់រួមរាល់ អាជ្ញាធរខណ្ឌបានសម្រេចលុបអាជីវកម្មទូកទេសចរណ៍ជាស្ថាពរ ព្រមទាំងផាកពិន័យប្រាក់ ចំនួន ២០ម៉ឺនរៀ និងបានធ្វើការអប់ រំណែនាំ និងពន្យល់ដល់ម្ចាស់អាជីវកម្មឲ្យបានយល់អំពីច្បាប់បរិស្ថានផងដែរ៕