ភ្នំពេញ៖ នារីរួបស្រស់ម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍សង្កាត់សំរោងក្រោម ដើម្បូឱ្យចាប់ខ្លួនប្រុសស្នេហ៍របស់ខ្លួន បន្ទាប់ពីឆែកក្នុងទូរសព្ទដៃហើលប្រទះឃើញនូវភាពអាក្រាតកាយរបស់នាងជាច្រើនសន្លឹក ដែលត្រូវបានបុរសជាសង្សាបានលួចថតតាមកាម៉ារ៉ាទូរសព្ទដៃពេលនាងដេកលក់ក្រោយរួមមេត្រីជាមួយយ៉ាងស្កប់ស្កល់កាលពីពេលកន្លងទៅថ្មីៗនេះ។
ស្នងការនរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើកាមេរ៉ាថតរូបជនរងគ្រោះអាក្រាតកាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទីយប់ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលលួចថតរូបអាក្រាតកាយនារីជាសង្សា មានឈ្មោះ ផាន រ៉ាវី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ២២ ជាន់ទី០១ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃ ចំនួន ០២គ្រឿង និងសំភារៈមួយចំនួនទៀត។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ឈ្មោះ ថ.ភ អាយុ ៣៤ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កន្លងទី នាងបានស្គាស់ជនសង្ស័យឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ ៣៣ឆ្នាំ នៅម្តុំតូបទឹកត្នោតជូរ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបានទាក់ទងគ្នាជាសង្សារហើយធ្លាប់ដេករួមមេត្រីជាមួយគ្នាជាច្រើនដង លុះរហូតដល់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី បុរសជាសង្សាបានមកទទួលខ្លួនទៅខួបកំណើតនៅម្តុំលូរ៥ ក្រោយពេលចេញពីកម្មវិធី បាននាំគ្នាទៅគេងបន្ទប់ជួលរបស់ជនសង្ស័យ នៅបន្ទប់ជួល លេខ២២ ជាន់ទី០១ ភូមិ-សង្កាត់កើតហេតុ ដោយបានរួមភេទជាមួយមួយដង។
នារីរងគ្រោះបានរៀបរាប់បន្ថែមទៀតថា៖ បន្ទាប់រួមមេត្រីជាមួយគ្នារួចរាល់ជនសង្ស័យជាសង្សាបានគេងលង់លក់មុន លុះវេលាម៉ោងប្រមាណជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ខ្លួនបានយកទូរសព្ទដៃរបស់ប្រុសស្នេហ៍ ម៉ាក OPPO ពណ៌ខ្មៅ មកឆែកមើលស្រាប់តែឃើញរូបភាពសន្លឹក និងរូបភាពវីដេអូអាក្រាតកាយរបស់ខ្លួនតែម្តង។ នារីរងគ្រោះបន្តថា៖ តាមមើលរួបភាពទាំងនេះ នាងសង្ស័យបុរសជាសង្សាបានលួចថតកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ០២និង២៨នាទី ត្រង់ចំណុច បន្ទប់ជួល លេខ២២ ជាន់ទី០១ ភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលដែលខ្លួនគេងលក់មិនដឹងខ្លួនភ្លាមនោះជនរងគ្រោះមិនបានធ្វើឱ្យជនសង្ស័យដឹងខ្លួននោះទេ។ លុះរហូតដល់ពេលព្រឹកម៉ោង ១០និង០០នាទី ទើបនាងបានចេញពីបន្ទប់ជួលរបស់ប្រុសស្នេហ៍ត្រលប់ទៅបន្ទប់ជួលខ្លួនវិញ រួចប្រាប់រឿងរ៉ាវនេះដល់បងប្អូន និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីឱ្យសមត្ថកិច្ចចាប់ខ្លួនសង្សាកំហូចបានទាំងខ្លួនប្រាណហើយលួចថតរូបភាពអាក្រាតកាយរបស់ខ្លួនទៀត។
ក្រោយទទួលពាក្យបណ្ដឹងរួចនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃដដែល ជនរងគ្រោះបានឃើញជនសង្ស័យ នៅត្រង់ចំណុច បន្ទប់ជួល លេខ២២ ជាន់ទី០១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបានឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង។
យោងតាមពាក្យបណ្តឹងរបស់នារីគ្រោះឈ្មោះ ថ.ភ និងចម្លើយសារភាពរបស់ជនសង្ស័យ មានឈ្មោះ ផាន រ៉ាវី ពួកគេជាសង្សានឹងគ្នាមែនហើយធ្វើសកម្មភាពលួចថតរូបអាក្រាតកាយស្រីស្នេហ៍ហើយសមត្ថកិច្ចយល់ឃើញថាពិតជាមានករណីដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន៕