2024-06-04 08:06
151

បន្ទាយមានជ័យ៖ ធនាគារជាតិនៃកម្ពុជា បានបើកយុទ្ធការផ្សព្វផ្សាយ និងជំរុញលើការប្រើប្រាស់ KHORប្តូរក្រដាសប្រាក់រៀងចាស់ៗ ទក់ រហែងដាច់គ្រប់ប្រភេទយកក្រដាសប្រាក់ថ្មី ដោយមិនគិតតម្លៃសេវា ឬកាត់ទឹកឡើយ។ ការប្តូរក្រដាសប្រាក់ចាស់ៗនេះ មានរយៈពេល០៣ថ្ងៃ ចាប់ផ្តើមឡើងនៅថ្ងៃអង្គារ ទី០៤ និងទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយបានសហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ។
  ការប្តូរប្រាក់ ទក់ ចាស់ រហែក នេះ ដែលប្រព្រឹត្តទៅមាន ចំនួន ០២ថ្ងៃ នៅថ្ងៃទី០៤មិថុនា  នៅចំណុច ផ្សារសិរីសោភ័ណ និងនៅថ្ងៃទី០៦ មិថុនា នៅចំណុច ផ្សារចំការគរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការជាមួយអភិបាលក្រុង និងគណៈកម្មការផ្សារដាក់ទីតាំងទីប្រជុំជន ដើម្បីងាយស្រួលដល់ក្រុមការងាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ ចំនួន១០គ្រឹះស្ថាន ធ្វើការប្ដូរក្រដាសប្រាក់ ចាស់ ទក់ និងរហែក មិនគិតកម្រៃ និងបើកគណនេយ្យជូនសាធារណជនឲ្យបានស្រួលប្រើប្រាស់។
ធនាគារជាតិនៃកម្ពុជាលសាខាខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់សាធារណជន ដែលមានក្រដាសប្រាក់ ចាស់ ទក់ និងរហែកអាចយកទៅប្តូរប្រាក់បាននៅទីតាំងខាងលើដោយមិនគិតកម្រៃសេវា និងនៅតាមទីតាំងសំខាន់ៗដែលបានកំណត់ និងនៅតាមបណ្តារាជធានី-ខេត្ត ចំនួន១៩ទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ និងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨និង០០នាទីព្រឹក ដល់ម៉ោង ៣និង០០នាទីរសៀល។

   សូមបញ្ជាក់ថា ទឹកប្រាក់ដែលប្តូរបាន នឹងត្រូវផ្ទេរជូនតាមរយៈគណនីធនាគារ ឬគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែងតែម្តង។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងសួនៅធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យ៕