2024-06-04 08:06
197

(កំពត) ៖   នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានបន្តនាំគ្នាមកលេងលម្ហែកម្សាន្តរូបសំណាកត្រីសេះសមុទ្រនៅក្រុងកំពតខេត្តកំពតកាន់តែច្រើនឡើង។
  គួរឱ្យកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ឃើញថាភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានបន្តនាំគ្នាមកទស្សនាលេងលម្ហែកម្សាន្តចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថាមកដល់បច្ចុប្បន្នក្នុងមួយសប្តាហ៍ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ  ដែលបានបន្តមកទស្សនាក្នុងរង្វង់ ៥ មុីននាក់ នៅខេត្តកំពត។
លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបន្តឲ្យដឹងថា ជាពិសេសភ្ញៀវទេសចរណ៍មកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ហើយនិងចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹកខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាខេត្តផ្សេងៗផងដែ។

  លោក សយ ស៊ីណុល ប្រធានមន្ទីរបានឱ្យដឹងទៀតថា ជាពិសេសនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងទស្សនាលម្ហែកម្សាន្តច្រើន ទោះបីមានអាកាសធាតុក្តៅហែងយ៉ាងណានោះលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានសង្កេតឃើញភ្ញៀវទេសចរណ៍នៅតែបន្តធ្វើដំណើរមកពីបណ្ដាខេត្តឆ្ងាយៗ ជាពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពតចាស់។
គោលដៅទេសចរណ៍នៅក្នុងខេត្តកំពត ៣៩ កន្លែង ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។
លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត បានឱ្យក្រុមការងារកត់សម្គាល់ឃើញថា ខេត្តកំពតបន្ទាប់ពីមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកចាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីរខ្មែរមកឃើញនូវភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បន្តមកលេងកម្សាន្តកើនឡើងក្នុងរង្វងជាង៥មុីនបានមកលេងលម្ហែកម្សាន្តថតរូបទុកអនុស្សាវរីឥតឈប់ឈរនៅកន្លែងរូបសំណាកត្រីសេះសមុទ្រ។
  ជាមួយគ្នានោះដែរលោកប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានបញ្ជាក់ប្រាប់ឲ្យដឹងថាភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានមកលេងលម្ហែកម្សាន្ត ក្នុងរង្វង់ ៥ មុីននាក់ បានថតផ្ដិតរូបភាពអនុស្សាវរីយ៍នៅ ទីតាំងរូបសំណាកត្រីចេះសមុទ្របាញ់ទឹកប្រមាណជាង ១ ម៉ឺននាក់ បន្ទាប់ពីមាន រូបសំណាកសេះសមុទ្រនៅក្រុងកំពត ខេត្តកំពត ក្នុងមួយសប្តាហ៍មានភ្ញៀវចន្លោះ ២ មុីននាក់ទៅ ៣មុីននាក់  ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាននិងកំពុងខិតខំយកចិត្តទុកដាក់កែលម្អឱ្យមានសោភ័ណភាពដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះឱ្យលេចធ្លោ ឱ្យកាន់តែរីកចម្រើនបន់ថែមមួយកម្រិតទៀតជាខេត្តគោលដៅទេសចរណ៍នៅជាប់មាត់សមុទ្រ។ (សឹង រ៉ាត់)