2024-06-04 08:06
200

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ 
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ឈុំ ឆុន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
វត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់  
ទម្ងន់ ២.៧០ក្រាម ( ថ្លឹងសាច់ថ្នាំសុទ្ធ  ) 
២.ទូរស័ព្ទដៃ ០១គ្រឿង
៣.អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន ០១
៤.ប្រអប់ពណ៌សសម្រាប់ដាក់ថ្នាំញៀនចំនួន០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕