2024-06-05 13:38
170

ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធ ផ្នែកខាងក្រោម ជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។

នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត ។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ ។

សូមបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ៕