2024-06-05 02:06
218

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ចាប់ខ្លួនមុខសញ្ញាស្ត្រីសង្ស័យម្នាក់ រឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់កែច្នៃអាវុធជាច្រើនទៀត។

ប្រតិបត្តិការបង្ក្រាប់មុខសញ្ញាខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងដីឡូត៍មួយកន្លែង ក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ 
ចំពោះវត្ថុតាងអាវុធទាំងអស់ដែលដកហូតបាន រួមមាន៖ អាវុធ ប្រភេទ AK47 ចំនួន ១១ដើម, M16 ចំនួន ០៤ដើម, M4 ចំនួន ០២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ចំនួន ២៩បង់, M16 ចំនួន ១៤បង់, គ្រាប់ AK47, គ្រាប់
M16, គ្រាប់ 9MM , គ្រាប់ ៣៨០ សរុបចំនួន ចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរស្ត្រីជនសង្ស័យ ដើម្បីស្រាវជ្រាវអំពីប្រភពនៃនាំចូលអាវុធទាំងនោះ និងចាត់ការតាមផ្លូវច្បាប់៕