2024-06-05 03:06
165

កំពងស្ពឺ៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី ៤ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅភូមិក្រង់ផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រោយពីមានសចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ថាបានប្រទះឃើញសាកសពមនុស្សម្នាក់មិន ស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត សមត្ថកិច្ចក៏បានចុះទៅពិនិត្យភ្លាមៗផងដែរ ។

សពបុរសខាងលើនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរ                    សណ្តែកបាយ សក់ស្លូតកាត់ខ្លី ហើយពុំមានសម្លៀកបំពាក់ជាប់នឹងខ្លួននោះទេនៅ លើខ្លួនសាកសពជនរងគ្រោះមិនមានស្នាកស្នាមអ្វីគួរឲ្យសង្ស័យថាជាអំពើឃាតកម្មនោះដែរ  ។

ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញក៏បានប្រគល់សពជូនអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការបូជា នៅវត្តសំបួរទៅតាមប្រពៃណី ខណៈសាកសពនេះមានសភាពហើមស្អុយនិងមិនដឹងថាសាច់ញាតិ នៅទីណានោះទេ ។