2024-06-06 08:57
223

ខេត្តប៉ៃលិន÷យោងតាមប្រភពពីមន្ត្រីនគរបាលយុត្តិធ៌មស្រុកសាលាក្រៅនៅវេលាម៉ោង ១៦នឹង ០០ នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឃាត់ខ្លួនក្មេងៗៗដែលប្រើហឹង្សាវ៉ៃគ្នាទៅវិញទៅមក ស្ថិតនៅចំណុចអូរកប់អង្ករ,ក្នុងភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ .ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។
 ប្រភពពីនគរបាលជំនាញបន្តថា÷ក្រោយមកក៏បាននាំខ្លួនជនត្រូវចោទ ចំនួន ១៥ នាក់( ក្មេងដែលធ្លាប់ជាប់ពន្ធនាគារមានចំនួន០៤នាក់ក្មុងចំណោម១៥នាក់ បន្ទាប់ពីនគរបាលយុត្តិធម៌ស្រុកបានកសាងសំណុំរឿងរួច ក៏នាំខ្លួនជនត្រូវចោទទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក តាំង ម៉េងលាភចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕