2024-06-06 02:06
160

ភ្នំពេញ ៖     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុប៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមយ៉ាងលឿន បំពានភ្លើងស្តុប ជ្រុលទៅបុកម៉ូតូហុងដាBeat បណ្តាលឱ្យដួលរងរបួស តែអ្វីដែលភ្ញាក់ផ្អើល ពេលដែលយុវជនទាំង៣នាក់ដួលទៅ ស្រាប់តែធ្លាក់ចេញដាវមកលើផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KT-0939 ជិះដោយក្មេងស្ទាវ ឌុបគ្នា៣នាក់ តាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ទោះជាភ្លើងស្តុបក្រហម តែមិនឈប់ បាន បន្ថែមល្បឿនទៅមុក ជ្រុលទៅបុកជាមួយម៉ូតូគ្រឿងទៀតនម៉ាកហុងដាBeat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AH-7005 ជិះដោយបុរសម្នាក់ ក្នុងទិសដៅតាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត បណ្តាលឱ្យដួលរងរបួស ចំណែកខាងក្មេងស្ទាវ រងរបួសស្រាល តែអ្វីភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ ពេលដែលក្មេងស្ទាវដួលទៅ បានជាធ្លាក់ចេញដាវ ទៅវិញ ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ខ្លួនទាំង៣នាក់តែម្តង ។បន្ទាប់ពីកើតហេតុក្រុមក្មេងស្ទាវទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួមនាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី រីឯម៉ូតូត្រូវបានខាងជំនាញចរាចរណ៍យកទៅរក្សាទុកជាបណ្តោះអាសន្ន ៕