2024-06-06 03:06
155

ភ្នំពេញ ៖ បុរសម្នាក់ឆ្ងល់ប្អូនថ្លៃដេកមិនងេីបទៅធ្វេីការដូចសព្វមួយដងក៏ទៅអង្រួនដាស់ស្រាប់តែស្លាប់បាត់ទៅហេីយបង្កឱ្យានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ៩ ជាន់ទី២ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

   សពជនរងគ្រោះមានឈ្មោះ សាត តូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ជនរងគ្រោះមានប្រពន្ធនិងកូន២នាក់ រស់នៅឯស្រុកកំណើត ។

   តាមការបំភ្លឺពីបុរសឈ្មោះ ញៀន កុសល អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ត្រូវជាបងថ្លៃ ស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា២នាក់ប្អូនថ្លៃ(សព) មានស្រុកកំណើតនៅភូមិឃុំជាមួយគ្នាបានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺបេះដូង ដោយស្នាក់នៅបន្ទប់ជួល២នាក់បងប្អូន ធ្វើការងារជាកម្មករសំណង់ ។

   ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោយហូបបាយរួច ចូលដេកសម្រាកជាធម្មតា លុះដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះរូបគាត់ភ្ញាក់ពីដំណេកហើយ តែប្អូនថ្ងៃមិនទាន់ឃើញភ្ញាក់ទៀត គឺនៅដេកគ្រលុំភួយជិត គាតក៏ទាញដាស់ហៅក្នុងបំណងឱ្យងើបរៀបចំខ្លួនទៅធ្វើការងារ ស្រាប់តែប្រទះឃើញស្លាប់រឹងស្តូក ទើបឆោឡោ ស្រែកហៅអ្នកជិតខាងឱ្យជួយ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

   សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕