2024-06-06 07:06
182

តាកែវ៖ នៅព្រឹកថ្ងៃ ពុធ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៤នេះ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ មានកិច្ចប្រជុំអន្តរក្រសួងជាមួយរដ្ឋបាលខេត្ត លើការពន្លឿនការអនុវត្តស.ជ.នលេខ១៥៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លើគម្រោងអភិវឌ្ឍន៍ផ្ទៃបឹងទន្លេបាទី។
   កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងឯកឧត្តមតំណាងអន្តរក្រសួងមហាផ្ទៃ  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីស្តីការគណរដ្ឋមន្រ្តី កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវដែលជាគណប្រតិភូតំណាងឱ្យក្រសួងទាំង៤ លោក ស៊ុត ខុន អភិបាលរងខេត្ត ព្រមទាំងវត្តមានលោកប្រធានអនុប្រធានមន្ទីជំនាញពាក់ព័ន្ធ លោក ភួន ឈឹម អភិបាលស្រុកបាទី និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
   អង្គប្រជុំក៏បានសម្រេចលើខ្លឹមសារ៣ចំណុច៖ ទី១. ផ្ទេរកម្មសិទ្ធិជូនក្រុមហ៊ុនដើម្បីក្រុមហ៊ុនមានលទ្ធភាពធ្វើការអភិវឌ្ឍន៍  ទី២. ក្រុមហ៊ុនខិតខំពន្លឿនការសហការជាមួយអាជ្ញាធរខិតខំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ នឹងទី៣.ក្រុមការងារអន្តរក្រសួងក៏បានជំរុញឱ្យក្រុមហ៊ុនខិតខំធ្វើយ៉ាងណាពង្រឹងគុណភាពនៃការអភិវឌ្ឍន៍គម្រោងដែលមានការឯកភាពរបស់រដ្ឋបាលខេត្តនឹងអន្តរក្រសួង ៕