ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសម្នាក់បានបើកថយន្តស៊េរីទំនើបម៉ាក VENUCIA ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់មួយកង់ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបររងរបួសបញ្ជូនទៅមន្ទីរពេទ្យ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបម៉ាកVENUCIAមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជាNG.SLN.9បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់ចំនួនមួយកង់ចំណែករថយន្តបង្កត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបរបានរងរបួសត្រង់ដៃមួយចំហៀងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់វាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕