2024-06-07 16:28
260

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង បានសហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលរង សុឹម សុផង់ បានចុះធ្វើរដ្ឋបាលនៅចំណុចដីឡូលេខ៥៤ ផ្លូវលេខ២៤៧ ក្រុម២៧ ភូមិ១០ សង្កាត់បឹងសាឡាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ជាក់ស្តែងកំពុងប្រេីប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទី។

លោកអធិការខណ្ឌរូបនេះ បានបន្តថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន រួមមានដូចខាងក្រោម៖
*១. ឈ្មោះ ហម សាវុធ ហៅ វុធភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )
*២. ឈ្មោះ ឆេង សុខឡេងហៅ ខ្វេ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )
*៣. ឈ្មោះ ធូសាគុំ ហៅសិដ្ធភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
*៤-ឈ្មោះ ហម វុត្ថា ហៅ ចាម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ(វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
*៥-ឈ្មោះ នាយ ពិចិត្រ ហៅ ចិត្រ ភេទ ប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)
*៦-ឈ្មោះ វ៉ាន់ សីហា ហៅ សីហា ភេទប្រុស អាយុ ២៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)
*៧-ឈ្មោះ ង៉ែត គឹមហឿង ហៅ ភាព ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(វិជ្ជមានសាធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕