(កែប) នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត រដ្ឋបាលក្រុងកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ សរុប២១០នាក់ ស្រី៧០នាក់ ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាពដឹកនាំរបស់ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តរកសារធាតុញៀននេះលើថ្នាក់ដឹងនាំនិងមន្ត្រីរាជការទាំងអស់មកចូលរួម គឺអនុវត្តតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
នេះបើយោងតាមរយៈរបាយការណ៍ដែលផ្តល់ដោយ លោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកែប បានបញ្ជាក់ឱ្យដឹងថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី ៧ ខែមិថុនា នេះ នៅសាលប្រជុំធំសេះសខេត្តកែប
ទី១,មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកែបសរុបមានចំនួន១០៣នាក់ ស្រី៣៦នាក់ បានមកធ្វើតេស្តចំនួន ៩៥នាក់ ស្រី៣២នាក់ ដោយជាប់បំពេញបេសកកម្មចំនួន៣នាក់ និងសុំច្បាប់ចំនួន ៥នាក់។
២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែប សរុបចំនួន៥៧នាក់ ស្រី២០នាក់ បានមកធ្វើតេស្តចំនួន ៥៤នាក់ ស្រី១៩នាក់ សុំច្បាប់ចំនួន ៣នាក់។
៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់សាលាស្រុកដំណាក់ចង្អើរ សរុបមានចំនួន៥០នាក់ ស្រី១៤នាក់ មកធ្វើតេស្តបានគ្រប់ចំនួនទាំងអស់។
គូសបញ្ជាក់ផងដែរថាជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត និង ក្រុង ស្រុក ទាំងពីដោយមិនមានអវិជ្ជមានដោយទទួលបានលទ្ធផលល្អប្រសើ ១០០ភាគរយផងដែរ។(សឹង រ៉ាត់)