2024-06-09 05:06
211

តាកែវ៖     នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ចំនួន៥០គ្រួសារ មកពីរ០៤ឃុំមាន៖ ឃុំតាភេម ឃុំជាងទង ឃុំត្រពាំងធំខាងត្បូង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
   អំណោយយកចែកជូននាឱកាសនោះដែររួមមាន៖ កន្ទេល១ តង់១ មុង១ ភួយ១ សារុង១ ក្រម៉ា១ អង្ករ ២៥គីឡូ និងថវិកាមួយចំនួន  ព្រមជាមួយថវិកា ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ ផ្ដល់ជូន គ្រួសាររលំទាំងស្រុង ០២គ្រួសារ ក្នុងមួយគ្រួសារ៤០ម៉ឺនរៀល ខូចខាតមធ្យម ០៥គ្រួសារ ក្នុងមួយគ្រួសារ ២០ម៉ឺនរៀល និងខូចខាតស្រាល ៤២គ្រួសារ ក្នុងមួយគ្រួសារ១០ម៉ឺនរៀល ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ផ្ដល់ជូន គ្រួសាររលំទាំងស្រុង ០២គ្រួសារ ក្នុងមួយគ្រួសារ២០ម៉ឺនរៀល ខូចខាតមធ្យម ០៥គ្រួសារ ក្នុងមួយគ្រួសារ ១០ម៉ឺនរៀល និងខូចខាតស្រាល ៤២គ្រួសារ ក្នុងមួយគ្រួសារ២៥០.០០០រៀល ៕