2024-06-12 09:06
118

រតនគិរីៈ ពាក្យថាភូមិឃុំមានសុវត្ថិភាព គឺជាគោលនយោបាយចម្បងរបស់រាជរដ្ឋភិបាលដែលបានដាក់ចេញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្ត ក្នុងនោះការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ជាមុំមួយស្ថិតនៅក្នុងគោលនយោបាយនេះដែរ ។ ប៉ុន្តែទោះយ៉ាងនេះក្តីបញ្ហាល្បែងស៊ីសងជល់មាន់ចាក់តាមទូរទស្សន៍អនឡាញដែលមានសញ្ញាអក្សរ Rបាន និងកំពុងតែបើកដំណើរការយ៉ាងពេញទំហឹងនិងរលូនបំផុតនៅខាងក្រោយធនាគារ ABAខាងក្នុងតារ៉ាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគិរី  ដោយមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការបង្ក្រាបទាល់តែសោះ។ 
    បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឆឹងថាទីតាំងល្បែងស៊ីសងបញ្ជល់មានតាមទូរទស្សន៍អនឡាញ ដែលមានសញ្ញាអក្សរ R ខាងលើនេះបានបើកដំណើរការជាយូរណាស់មកហើយ ប៉ុន្តែពួកគាត់ឆ្ងល់ថាហេតុអ្វីក៏មិនឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាប ខណៈនៅតាមបណ្តាខេត្តផ្សេងៗទៀតមានការបង្ក្រាបជាបន្តបន្ទាប់នោះ ។
បន្ថែមពីលើចម្ងល់នេះដែរប្រជាពលរដ្ឋក៏បានធ្វើការរិះគន់ទៅលើសមត្ថកិច្ចដែលគ្មានចំណាត់ ក្នុងការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ដែលផ្ទុយទៅនិងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយជាមួយគ្នានោះដែរក៏មានមតិប្រជាពលរដ្ឋតាមតុកាហ្វេ បានលើកឡើងចំៗថាប្រសិនបើ មិនមានការត្រូវរ៉ូវគ្នាណាមួយរវាងម្ចាស់ទីតាំងល្បែងនិងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទេនោះប្រាកដណាស់ថាគេមិនអាចបើកលេងបានយ៉ាងរលូនដូច្នេះទេ ។
   ប៉ុន្តែយ៉ាងណានោះប្រជាពលរដ្ឋនៅតែមានសង្ឃឹមជឿជាក់យ៉ាងមុតមាំទៅលើថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ថានិងមានវិធានការបង្ក្រាបជាក់ជាមិនខាននោះឡើយ ដោយហេតុថាជារឿយៗឯកឧត្តមតែងតែជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តរតនគិរី ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ។
គួរបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់បំផុត ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលរាជធានីខេត្តទាំងអស់ត្រូវលុបបំបាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានដោយហេតុថាល្បែងស៊ីសងគឺជាដើមចមដែលនាំឲ្យកើតមានបទល្មើសចោរកម្ម ផ្សេងៗ រួមនិងអំពេី           ហឹង្សាក្នុងគ្រួសារជាដើម ។យ៉ាងណាមហាជននៅតែឆ្ងល់ថា តើម្ចាស់ទីតាំងខាងលេីនេះមានអ្វីនៅពីក្រោយបានជា សមត្ថកិច្ចមិនហ៊ានចុះទៅរំខាន ដោយទុកឲ្យគេបើកលេងយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ ។