(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ឺមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ, លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ, លោកប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ, លោកស្រីអនុប្រធានរតនាគាររាជធានីភ្នំពេញ, ក្រុមការងាររាជធានីភ្នំពេញ, ក្រុមការងារការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ, លោក-លោកស្រីចៅសង្កាត់, ស្មៀន, គណ:កម្មការលទ្ធកម្មទាំង៧សង្កាត់, និងប្រជាពលរដ្ឋជាម្ចាស់ក្រុមហ៊ុនដេញថ្លៃសរុប៩១នាក់ (ស្រី១៦នាក់)។
លោក ជិន ប៊ុនធឿន នៅក្នុងពិធីដេញថ្លៃនេះ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី២ របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលបានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
លោក ជិន ប៊ុនធឿន បានបន្តថា ក្នុងឆ្នាំកន្លងទៅនេះ រដ្ឋបាលខណ្ឌបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៧ ដោយបានខិតខំកែលម្អរសោភ័ណ្ឌភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដូចជាការជួសជុលផ្លូវបេតុងគ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម។ល។
លោកអភិបាលខណ្ឌឬស្សីកែវ បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុនទាំងអស់ ដែលបានមកចូលរួមដេញថ្លៃនាពេលនេះ ត្រូវពិចារណាឱ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលការណ៍សំខាន់ៗអំពីការដេញថ្លៃ។
បន្ថែមពីនេះ, លោកអភិបាលខណ្ឌឬស្សីកែវ បានសង្កត់ធ្ងន់ឲ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុន ដែលដេញថ្លៃឈ្នះ ត្រូវមានលទ្ធភាព សមត្ថភាព ដោយធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ពេលវេលា និងត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ ដោយសហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគម្រោងយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃបាន។
ជាមួយគ្នានេះដែរ មុនបិទពិធីគម្រោងដេញថ្លៃមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤, លោក អ៊ឺមរ៉ន ហាស្សាន់ តំណាងលោក ឃួង ស្រេង សូមអបអរសាទរនូវមោទនៈភាពចំពោះការទទួលបានលទ្ធផលល្អប្រសើរ ក្នុងការរៀបចំពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នៅថ្នាក់ខណ្ឌ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ និងផ្តល់នូវអនុសាសន៍ដល់បណ្តាក្រុមហ៊ុន អ្នកទទួលគម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃឈ្នះក្នុងពេលនេះ ដូចខាងក្រោម៖
*១៖ សូមរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់
*២៖ គម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោង ត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណ្ឌភាព
*៣៖ អនុវត្តគម្រោងឲ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន
*៤៖ ចំពោះរដ្ឋបាលខណ្ឌ-សង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗ ក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលជាប្រចាំ ដើម្បីឲ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។
សូមជម្រាបផងដែរថា សម្រាប់ឆ្នាំ២០២៤ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖
*១៖ គម្រោងស្ដារលូមូលចំនួន១២ខ្សែស្មើ ២,០៨៣ម៉ែត្រ ក្នុងនោះមានមុខកាត់ ០.៦០ម៉ែត្រx១,២៥០ម៉ែត្រ ចំនួន៦ខ្សែ និងជួសជុលអណ្តូងលូចំនួន៦កន្លែង មានមុខកាត់០.៨០ម៉ែត្រx៨៣៣ម៉ែត្រ ចំនួន៦ខ្សែ និងជួសជុលអណ្តូងលូចំនួន៤កន្លែង
*២៖ គម្រោងដាក់លូមូលចំនួន១៤ខ្សែស្មើ ២,៦៧២ម៉ែត្រ ក្នុងនោះមានមុខកាត់ ០.៥០ម៉ែត្រx២៩៨ម៉ែត្រ ចំនួន២ខ្សែ មានមុខកាត់០.៦០ម៉ែត្រx១,៦២១ម៉ែត្រ ចំនួន៨ខ្សែ មានមុខកាត់០.៨០ម៉ែត្រx៤៨៨ម៉ែត្រ ចំនួន៣ខ្សែ មានមុខកាត់១ម៉ែត្រx២៦៥ម៉ែត្រ ចំនួន១ខ្សែ
*៣៖ គម្រោងជួសជុលផ្លូវបេតុងអាមេចំនួន៥ខ្សែ ប្រវែង៥៦៣ម៉ែត្រ ទទឹង (៤.៣៨ម/៥.១៥ម/៥.៥៤ម) ដែលមានកម្រាស់០,១៥ម៉ែត្រ
*៤៖ គម្រោងជួសជុលផ្លូវបេតុងគ្មានសរសៃដែកចំនួន៣ខ្សែ ប្រវែង៩៧៦ម៉ែត្រ ទទឹង (២ម/៣.៧២ម) ដែលមានកម្រាស់០.១២ម៉ែត្រ
*៥៖ ដាក់ភ្លើងសូឡាបំភ្លឺផ្លូវចំនួន២២៦កំប្លេ៕