(រតនគិរី)៖ ឧត្តមសេនីយ៍ទោ លឹម ចាន់ឬទ្ធី បានដឹកនាំកម្លាំងចូលរួមជាមួយគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូ ចំនួន៣គម្រោង តបតាមបទបញ្ជាឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៥៥០០ម ទទឹង៧ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីចំនួន៣កន្លែង លូមូលមុខ មួយចំនួន០៣កន្លែង និងផ្លាកឈ្មោះ ផ្លូវចំនួយ០២កន្លែង ស្ថិតនៅភូមិការចូនក្រោម ភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន០១ខ្សែ ប្រវែង ៧៥០០ម ទទឹង៨ កម្រាស់ ០,២ម សាងសង់លូប្រអប់មុខមួយចំនួន០១កន្លែង លូមូលមុខមួយចំនួន ០៧កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ភ្ជាប់ពីភូមិផាក់ណាម ឃុំកោះពាក្យ ទៅភូមិឡាំងអាវ និងភូមិប៉ាតឹង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី ។
គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៥០០០ម ទទឹង៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខបីចំនួន ០២កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែងស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
គម្រោងទាំង៣នេះ អនុវត្តដោយអង្គភាពវិស្វកម្មសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ គណៈកម្មការបានឯកភាពនិងវាយតម្លៃបញ្ចប់សុពលភាពទទួលយក ១០០%៕