2024-06-13 09:06
209

ពោធិ៍សាត់៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ១២ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងបុរសដែលគិតខ្លីរូបនេះមានឈ្មោះ គ្រោះឈ្មោះ ម៉ក់ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បើតាមសាក្សីបានប្រាប់ថា ជនរងគ្រោះត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នៅលើមែកព្រីងខាងក្រោយផ្ទះទុកចោល របស់ឈ្មោះ ម៉ក់ សុីឡូត ភេទប្រុស អាយុ៣៩ឆ្នាំ(ត្រូវជាប្អូនបង្កើត) ។
  បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិង  ធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាបុរសខាងលើនេះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែនមិនមានជាប់ពាក់ព័ន្ធទៅនិងករណីឃាតកម្មនោះទេ ក្រោយមកក៏បានធ្វើកំណត់ ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។