2024-06-14 10:06
169

ខេត្តក្រចេះ : អគ្គិភ័យឆាប់ឆេះផ្ទះ ឈឺមួយខ្នង ខូចខាតអស់ទាំងស្រុង សង្ស័យបណ្តាលមកពីការឆ្លងច្រើនអគ្គិសនី ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៩និង៣០ នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង  ខេត្តក្រចេះ  ។
លោក ឧត្តមសេនីយ៍ត្រី ច្រឹងផល្លី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា ម្ចាស់ផ្ទះខាងលើ ឈ្មោះ ឡាយ សារិន ភេទស្រី អាយុ៧៣ឆ្នាំ លោកថា ករណីអគ្គិភ័យនេះមូលហេតុ បណ្ដាល មកពីឆ្លងចរន្ដអគ្គិសនី ឆេះខូចខាតផ្ទះទំហំ ៧ម៉ែត្រ x ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ស្រូវចំនួន១០ បេ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែលចំនួន*១០០.០០០
ដុល្លារ (ដប់ម៉ឺនដុល្លារ)  ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៥រថយន្ត ទើបធ្វើអោយរលត់ទាំងស្រុងមិនឆេះរាលដាលទៅផ្ទះផ្សេងទៀតទេ ។