2023-05-09 10:51
537


បន្ទាយមានជ័យ៖ ក្មេងទំនើងពីរក្រុមផឹកស៊ីលេងសម្តីឌឺដងដាក់គ្នាក្រោយពេលចេញពីកន្លែងផឹកស៊ីដេញកាប់ចាក់គ្នាដូចក្នុងខ្សែភាពយន្តបរទេសបណ្តាលឱ្យរងរបួសម្នាក់ ខួចខាតម៉ូតូអស់មួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ក្នុងចំណោម១០នាក់។


ហេតុការណ៍ក្រុមក្មេងទំនើងកាប់ចាក់គ្នាព្រោះផ្តើមអំពីរឿងទំនាស់ពាក្យសម្តីឌឺដង ដៀមដាមគ្នានៅកន្លែងស៊ីផឹក បានកើតឡើងនៅវេលាម៉ោង ១១នាទីយប់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុចផ្សារចំការគ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 
សមត្ថកិច្ចបានក្មេងទំនើង ចំនួន០៣នាក់ ក្នុងចំណោម១០នាក់ ជាក្រុមបងធំប្រចាំក្រុងសិរីសោភ័ណ ប្រដាប់ដោយកាំបិតខ្វែវ បាននាំគ្នាមកផឹកស៊ីជិតបន្ទប់ជួលកើតមានទំនាសពណាក្យសម្តីគ្នាពេលចេញពីស៊ីផឹកក្រុមជនសង្ស័យជិះម៉ូតូដេញតាមក្រុមជនរងគ្រោះដល់ផ្សារចំការគ ក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដេញកាប់តាមផ្លូវរហូតបណ្តាលឲ្យមានយុជនម្នាក់រង និងបានកាប់បំផ្លាញម៉ូតូជនរងគ្រោះខ្ទេចអស់០១គ្រឿងផងដែរ។ 
ជនរងគ្រោះឈ្មោះ ហ៊ីង ព្រហស្បតិ៍ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានបំភ្លឺប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ថ្ងៃកើតហេតុបានជិះម៉ូតូមកលេងប្អូននៅបន្ទប់ជួល និងបានជួបជុំគ្នាផឹកស៊ីអស់ស្រាបៀរមួយចំនួនបន្ទាប់មកនាំគ្នាផឹកស៊ីបន្តតាមហាងដោយមិនទាន់អស់ចិត្តត្រឡប់មកផឹកនៅបន្ទប់ជួលបន្តទៀត។ ជនរងគ្រោះបន្ថែមទៀតថា ពេលផឹកស៊ីនៅបន្ទប់មានក្រុមមនុស្សមួយក្រុមមានគ្នា ចំនួន១០នាក់ អង្គុយផឹកក្បែរបន្ទប់គ្នា និងមិនដែលស្គាល់គ្នាទេរួចបានជិះម៉ូតូជាមួយមិត្តភក្តិចេញពីបន្ទប់ជួលត្រូវក្រុមជនសង្ស័យដែលផឹកនៅក្បែរបន្ទប់ជួលគ្នាជិះម៉ូតូជាច្រើនគ្រឿងជិះដេញតាមពីក្រោយមកដល់ជិតបានទាញកាំបិតផ្កាក់ពីក្នុងអាវមកកាប់ទៅជនរងគ្រោះបណ្តាលឲ្យរងរបួសមិត្តភក្កិ និងកាប់ម៉ូតូបណ្ដាលខូចខាតទាំងស្រុងហើយគេចបាត់អស់។


បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកំលាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ជនសង្ស័យ ចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។ 
ក្រុមក្មេងស្ទាវដែលប្រើប្រើអំពើហិង្សាទាំង០៣នាក់ រួមមាន៖ ទី១- ឈ្មោះ សុផល់ ភិមផា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបារាយ ឃុំអំពិល ស្រុកបន្ទាយអំពិល ,ទី២- ឈ្មោះ ជាតិ ចូច ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងទី៣- ឈ្មោះ ហយ យាំងគួ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្រុមជនសង្ស័យទាំង០៣នាក់ បានសារភាពថា «ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនដោយសារពួកខ្លួនខឹងហ្នឹងជនរងគ្រោះផឹកស៊ីក្បែរគ្នា និងប្រើពាក្យសម្តីឌឺដងដាក់ពួកខ្លួនដែលនៅផឹកស៊ីក្បែរគ្នានោះ»។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តន៍បន្តតាមនិតិវិធី៕