2024-06-26 02:06
143

សៀមរាប៖ ក្រុមសិស្សវិទ្យាល័យអង្គរជុំ ចំនួន ០២ក្រុម ដែលបានបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យពេញបរិវេនសាលា និងបណ្តាលឱ្យមានអ្នករបួសស្រាល ចំនួន ០៦នាក់ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងមានចំណាត់ការតាមនិតិវិធីច្បាប់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុច ក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅ ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ 
ក្រោយកើតមានករណីសិស្សទំនើងអុកឡុកក្នងសាលានេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែល១ក្រុមមានគ្នា ចំនួន ១០នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅសិស្សដូចគ្នា ១ក្រុមទៀត មានគ្នា ចំនួន ០៦នាក់បណ្ដាលឱ្យរបួសស្រាល។

ចំពោះជនបង្កទាំង ១០នាក់ ជាសិស្សដែលកំពុងសិក្សាហើយបទល្មើសមានលក្ខណ:ស្រាលកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ បានធ្វើការអប់រំ ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងនាយករងសាលាក៏បានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះវិញ៕