2024-06-26 08:06
230

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា៖ អំពីការតាមដានដំណើរការជំនុំជម្រះក្ដីលើសំណុំរឿងព្រហ្មទណ្ឌរបស់ជនល្មើសឈ្មោះ ស្រី ស៊ីណា ដើម្បីធានាថា ជនល្មើសរូបនេះ ទទួលទោសសក្តិសមនឹងទង្វើដែលខ្លួនបានប្រព្រឹត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖  «ការតាមដានដំណើរការជំនុំជម្រះក្ដីលើសំណុំរឿងព្រហ្មទណ្ឌរបស់​ជនល្មើសឈ្មោះ ស្រី ស៊ីណា ធ្វើឡើងតាមបទបញ្ជារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ទៀតថា៖ «ប្រសិនបើជនល្មើស ស្រី ស៊ីណា មិនត្រូវបានផ្ដន្ទាទោស ឬជាប់ទោសតែពីរឬបីឆ្នាំ ដូចការលើកឡើងនានាមែននោះ រូបឯកឧត្តមផ្ទាល់នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត»

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ រឿងនេះគ្មានការសង្ស័យទេ បើរឿងនេះចូលបទចោទប្រកាន់ឃាតកម្មគិតទុកជាមុនអយ្យការចោទប្រកាន់ពី បទ៖ «ឃាតកម្មគិតទុកជាមុន» ដោយផ្នែកលើភស្តតាងប៉ុណ្ណឹង និងសូមធានាថា គ្មានការស៊ុមគ្រលំណា​​មួយនោះទេ ព្រោះបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា «ត្រូវយកចិត្តទុកដាក់តាមដានរឿងនេះ ដើម្បីធានាថាច្បាប់នឹងត្រូវបានអនុវត្តដោយម៉ឺងម៉ាត់»