2024-06-26 21:30
333

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក បានចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការចុះសាកសួរសុខទុកមន្ត្រីក្រោមឱវ៉ាទកំពុងមានជំងឺសម្រាកព្យាបាល នៅគេហដ្ឋាននេះ ធ្វើឡើងនារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បាននាំយកថវិកា និងកន្ត្រកផ្លែឈើ។

លោកឧត្តមសេនីយ៍ទោ សែម គុន្ធា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន និងក្រុមគ្រួសារ និងបានជួនពរលោកស្រីឆាប់បានជាសះស្បើយពីជំងឺដង្កាត់។

ឈ្លាតឱកាសនោះ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើឲ្យ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសពិសាថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជា និងសូមជូនពរឲ្យឆាប់បានជាសះស្បើយ។

សូមជម្រាបថា លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន មានជីវភាពខ្វះខាតដោយស្វាមីជាជនពិកា និងមានកូនក្នុងបន្ទុក ចំនួន ០៤នាក់ (ស្រី០១នាក់) ថែមទាំងមានជំងឺប្រចាំកាយទៀត៕