2024-06-29 05:06
158

ខេត្តពោធិ៍សាត់: កិច្ចប្រជុំការពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ែមាសពាក់ព័ន្ធនឹងការដាំកូនឈើស្ដារឡើងវិញនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅលើផ្ទៃដីក្នុងតំបន់ដែលមានអទិភាពនិងសុវត្ថិភាព។ ដោយពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ ជាន់ទី១ សាលាខេត្តពោធិ៍សាត់ ដឹកនាំដោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់លោក អ៊ុឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​ក្រសួងរ៉ែ និងថាមពលតំណាងដ៏ខ្ពង់ខ្ពស់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជាមួយក្រុមហ៊ុនរ៉ែមាស រឺណេសង់ និងមានការចូលរួមពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងបរិស្ថាន.និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

 លោកអភិបាលខេត្តលើកឡើងថា: សូមគណ:ប្រតិភូទាំងអស់អាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធទាំងអស់អញ្ជើញនាំគ្នាទៅមើលទីតាំងដាំកូនឈើស្ដាឡើងវិញនៅស្រុកភ្នំក្រវាញនិងស្រុកវាលវែងត្រង់ចំណុចផ្លូវអន្ទង់អាំង។

 ដោយយើងរួមគ្នាដាំកូនឈើស្ដាឡើងវិញជាបន្តបន្ទាប់ ដោយជំហ៊ានដំបូងឆ្នាំនេះ គឺយើងនៅលើផ្ទៃដីដែលមានអទិភាពនិងសុវត្ថិភាពប្រជា១មុឺនហិតាទៅ២មុឺនហិតាសម្រចគោលដៅឲ្យបាននៅស្រុកភ្នំវាញចំនួនបីកន្លែងនិងនៅស្រុកវាលវែងមួយកន្លែងដែលជាពិសេសនោះត្រង់ចំណុចផ្លូវអន្ទង់អាំង(ភ្នំ១៥០០) តែម្ដង។ 

 លោកអភិបាលបានបន្តផងដែរថា: ការចូលរួមចំណែកកូនឈើស្ដាឡើងវិញនេះ មិនមែនប្រើកញ្ចប់ថវិកាតែក្រុមហ៊ុនរ៉ែមាស រឺណេសង់ទេ គឺខាងក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរក៍ត្រូវចូលរួមគ្នាអភិវឌ្ឍន៍ឡើងវិញដែរ។

 លោក ខូយ រីដា បានបញ្ជាក់ថា ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលសហគមន៍ដោយផ្ទាល់ដាំស្តារព្រៃនៅពេលនេះ គឺជាការបង្ហាញពីស្មារតីស្រលាញ់ធនធានធម្មជាតិ ដែលរួមមានព្រៃឈើ សត្វព្រៃ ជាដើម ដោយទាំងអស់នេះគឺជាផ្នែកមួយនៃការទាក់ទាញទឹកភ្លៀង រក្សាលំនឹងធម្មជាតិ ការពារខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ ព្រោះព្រៃឈើនៅក្នុងតំបន់នេះគឺជាប្រភេទព្រៃរបោះ ដែលអាចអោយសត្វគ្រប់ប្រភេទរស់នៅបាន ហេតុដូច្នេះ ប្រសិនបើយើងការពារព្រៃឈើ សត្វព្រៃ បាននោះយើងនិងបានថវិកាជួយដល់ការអភិវឌ្ឍជីវភាពសហគមន៍។ អភិវឌ្ឍន៍នៅក្នុងតំបន់នេះ ឱ្យមានប្រភពចំណូលតាមរយៈការ បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដែលទេសចរ អាចមកមើលសត្វព្រៃ និងព្រៃឈើ នៅក្នុងតំបន់នេះផងដែរ៕ 

លាន គ្រន