2024-06-30 17:03
270

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួប និងពិសារអាហារសាមគ្គី ជាមួយគូរទី១ ដល់ទី១៣ ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចទាំងទ្វេរ កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ។ ពិធីរៀបចំជួបជុំអាហារអ្នកបានរៀបអាពាហ៍ពិពាហ៍ ជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ នៅភូមិគ្រឹះតាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សម្រាប់កម្មវិធីជូបជុំនោះ មានការចូលរួមពីគូរទី១ រហូតដល់គូរទី១៣ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងថ្ងៃតែមួយកាលពីសម័យបនប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវអនុសាវរីយ៍ មិនអាចបំភ្លេចបានក្នុងដំណាក់កាលរបបដ៏ខ្មៅងងឹតនោះ៕