ព្រៃវែង៖ ក្នុងពិធីសំណេះសំណាលខ្លីជាមួយប្រជាពលរដ្ឋប្រមាណ២០០០នាក់ ដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តស សុខាដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាបេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ភ្ជាប់នឹងគោលនយោបាយសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតការយកចិត្តដាក់ទៅលើវិស័យអាទិភាពមួយចំនួនបន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុនក្នុងនោះគោលនយោបាយអាទិភាពទី១គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្មនិងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទជាពិសេសជំងឺកម្រិតធ្ងន់ៗរួមទាំងពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកដែលជាចំណុចសំខាន់ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តលោកយាយ លោកតា ពុកម៉ែ អ៊ុំ មីងមា និងបងប្អូនប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍ត្រូវចេះស្រឡាញ់និងយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវតាមដានត្រួតពិនិត្យសុខភាពជាប្រចាំ។
ជាមួយគ្នានេះឯកឧត្តមក៏បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអនុវត្តរបស់អាជ្ញាធរនិងការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដូចជា៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ។ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ដែលសុទ្ធតែពាក់ព័ន្ធទៅនឹងសុវត្ថិភាពនិងអាយុជីវិតប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕