2024-07-01 05:07
148

ក្រចេះ៖ «ធ្លាប់តែធ្វើតែស្រែចម្ការ មានតែម៉ូតូកញ្ចាស់ ០១គ្រឿង គ្រាន់ជិះទៅធ្វើស្រែចំការប្រឡាក់ភក់ឱ្យសំព្រុស ហើយមិនធ្លាប់ស្រមៃពេញមួយជីវិតថាបានឡានជិះហ្នឹងគេនោះទេ ប៉ុន្តែពិតមានមហាសំណាងធំបំផុតបានឈ្នះរង្វាន់ធំពីស្រាបៀរគ្រុឌ នូវរថយន្តភីកអាប់ ម៉ាក Isuzu D-Max V-Cross ០១គ្រឿង ពីរនាក់ប្តីប្រពន្ធនាំគ្នាត្រេកអរយ៉ាងខ្លាំង ដោយសារតែទិញស្រាបៀរគ្រុឌ ចំនួនមួយយូ ស្មើនឹង ០៦កំប៉ុង មកពិសារស្រាប់ពិនិត្យក្រោមក្រវឹងកំប៉ុងប្រទះឃើញរង្វាន់រថយន្តតែម្តង»។

ខាងលើនេះ គឺជាពាក្យសម្តីពិតរបស់តិថិជន មានមហាសំណាងឈ្នះរង្វានធំ រថយន្តភីកអាប់ ដ៏ថ្មីស្រឡាងពីស្រាបៀរគ្រុឌ ដែលមានឈ្មោះ ហ៊ាន ថាន ភេទប្រុស រស់ភូមិស្រែទ្រៀល ឃុំដំរីផុង ស្រុកឆ្លូង នៅខេត្តក្រចេះ បាននិយាយរៀបរាប់ប្រាប់ក្រុមការងារស្រាបៀរគ្រុឌ ដែលជាផលិតផលដ៏ល្អប្រណិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនរបស់កូនខ្មែរដំបូងគេបំផុត ដែលធ្វើការវិនិយោគលើវិស័យឧស្សាហកម្ម ស្រាបៀរ និងភេសជ្ជៈលំដាប់អន្តរជាតិ។

បុរសកសិករដែលមានមហាសំណាងឈ្នះរថយន្តដ៏ថ្មីស្រឡាង ០១គ្រឿង ពីស្រាបៀរគ្រុឌ បានសំដែងការត្រេកអរយ៉ាងខ្លាំង និងមិនធ្លាប់មានស្រមៃថាមួយជីវិតនេះ អាចបានឡានជិះដូចគេដែរសោះ!។ អតិថិជនរូបនោះ បានបញ្ជាក់ថា៖ «ថ្ងៃមួយមកពីធ្វើស្រែ និងចំការ ស្រែកទឹកពេក ក៏ទៅទិញស្រាបៀរគ្រុឌត្រជាក់ៗមួយយូមកហូបជាមួយប្រពន្ធនៅផ្ទះ ដើម្បីកាត់បន្ថយការហត់នឿយ មិននឹកស្មានថាគាស់បានឈ្នះរថយន្ត ភីកអាប់ Isuzu ដ៏ថ្មីសន្លាងមួយគ្រឿងដែលធ្វើឱ្យគាត់ពិតជាក្តុកក្តួល និងត្រេកអរយ៉ាងក្រៃលេង ពីព្រោះមិនដែលមានក្តីស្រម៉ៃមានរថយន្តជិះហ្នឹងគេឡើយ»។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមអបអរសាទរដល់អតិថជនរបស់ ស្រាបៀរគ្រុឌ ដែលមានសំណាងឈ្នះមហារង្វាន់រថយន្ត ភីកអាប់ ពីក្រវិលកំប៉ុងស្រាបៀរគ្រុឌ។ ស្រាបៀរនៅបន្តការផ្តល់មហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត គឺដើម្បីអរគុណ និងចូលរួមចែករំលែកពេលវេលាល្អ ជូនដល់អតិថិជនយើងនៅគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។ ពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ជាមួយគ្រុឌ! អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក!។

លោក ហ៊ាន ថាន បានបញ្ជាក់ថា៖ «លើកមុខៗលោកតែងតែទិញស្រាបៀរគ្រុឌពិសារជាញឹកញាប់ និងត្រូវរង្វាន់តូតៗប៉ុណ្ណោះ ដូចជា ៥ម៉ឺនរៀន ១០ម៉ឺនរៀល និងមួយកំប៉ុងជាដើម ស្រាប់លើកនេះ លោកមានឱកាសឈ្នះរង្វាន់រថយន្ត ០១គ្រឿង ពីស្រាបៀរគ្រុឌ»។ លោកបន្ថែមទៀតថា៖ «ស្រាបៀរគ្រុឌ បានដាក់រង្វាន់ពិតជូនអតិថិជនមិនជាការភូតភដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ដូចជារូបលោកគាស់ឈ្នះពិត និងស្តែងៗតែម្តង»។

សូមជម្រាមថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា គិតត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុនបានដាក់ដំណើរការផលិតផល ចំនួន  ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវក្រហម និងភេសជ្ជៈ វី-អាកទីវបៃតង។ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

រាល់ផលិតផលគ្រប់ប្រភេទរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទទយលមេដាយមាស សរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ «Monde Selection» និង «World Beer Award» ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក «International High Quality» ចំនួន ២ និងជាប់ក្នុងបេក្ខភាព «Prize of the Jury 2024» ជាស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP5) ទូទាំងពិភពលោក៕ ពេលវាល្អ ពេលវេលាជាមួយគ្រុឌ! «ពិសាដោយការទទួលខុសត្រូវ, ស្រវឹង សូមកុំបើកបរ»