ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យមើលឡើងវិញ ចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា (សង់ត្រាល់) ព្រោះរបាយការណ៍របស់ អង្គការសង់ត្រាល់នេះ មានចរិតញុះញង់ ដោយចោទប្រកាន់ ឬបំប៉ោងបញ្ហា បំភ្លៃការពិត ក្នុងហេតុផលកេងចំណេញផ្នែកនយោបាយ
សហភាពពលកម្មជាតិកម្ពុជា (NLC) គឺជាអង្គការវិជ្ជាជីវៈដែលបម្រើផលប្រយោជន៍ និងការពារសិទ្ធិសេរីភាព ជូនបងប្អូនកម្មករនិយោជិតជាង ៧០ ០០០នាក់ មកពីគ្រប់វិស័យពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះ របាយការណ៍អង្គការសង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមានចំណងជើងថា «របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្តីពី សេរីភាពសហជីព ក្នុងប្រទេសកម្ពុជា» ដែលមាន ចំនួន ១២ទំព័រ។ យោងតាមការពិនិត្យខ្លឹមសាររបាយការណ៍បានផ្សាយចេញដោយអង្គការសង់ត្រាល់ យើងសង្កេតឃើញថា «បញ្ហាដែលអង្គការសង់ត្រាល់ លើកឡើងមានខ្លឹមសារដល់ ១២ទំព័រ ប៉ុន្តែខ្លឹមសារទាំងនោះពាក់ព័ន្ធនិងរបាយ ការណ៍របស់ អង្គការ ILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនេះហាក់មិនស៊ីគ្នា និងចំណងជើង នៃរបាយការណ៍សោះ យើងពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយបានថា ជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃការពិតក្នុងហេតុផលកេងចំណេញផ្នែកនយោបាយ។
សហភាពពលកម្មជាតិកម្ពុជា (NLC) បានពន្យល់ពាក្យថា «សហជីព» គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើតឡើងដោយកម្មករនិយោជិតមួយក្រុម ដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ ឯករាជ្យដែរ គ្រាន់តែមានស្ថាប័នមួយចំនួន ចេះតែវាយតម្លៃដោយថា សហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ។ ជាក់ស្តែងអ្វីដែលយើងខ្ញុំតែងតែសង្កេតឃើញ គឺមានសហព័ន្ធសហជីពមួយចំនួនចុះចងក្រង សហជីពតាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីពដែលគេចុះបញ្ជីការមុន ហើយសហជីពទៅក្រោយនោះតែងតែ ធ្វើសកម្មភាពវាយប្រហារជាពាក្យសម្តី ឬតាមរូបភាពផ្សេងៗទៅលើសហជីពមានបញ្ជីការរួចហើយ លុះពេលដែលគេ តបត បែរជាចោទថាសហជីពម្ខាងទៀតមិនឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ។
សហភាពពលកម្មជាតិកម្ពុជា (NLC) សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោមការបង្គាប់បញ្ជាររបស់ អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេល និងបម្រើនយោបាយឱ្យជន បរទេសខិលខូចមួយចំនួននៅពីក្រោយខ្នងទៀតផងដែរ ហើយពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បាន ដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើ ឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិ ភ័យបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។ សហព័ន្ធសហជីព និងអង្គការបែបនេះ ទើបគេឱ្យឈ្មោះថា «សហព័ន្ធសហជីព និងអង្គការឯករាជ្យ» ដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ។ សហព័ន្ធ និងអង្គការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង។
សហភាពពលកម្មជាតិកម្ពុជា (NLC) បានសង្កេតឃើញថា បច្ចុប្បន្នការចុះបញ្ជីការសហភាពសហព័ន្ធសហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហជីពតម្រូវឱ្យបានត្រឹមត្រូវ។ ហេតុនេះ សូមអង្គការសង់ត្រាល់ ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគទុនមកថ្មីដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ។ អង្គការសង់ត្រាល់ ធ្វើបែបនេះគឺផ្ទុយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើន ដើម្បីនាំមកនូវការងារធ្វើជាច្រើនជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូរុងរឿង។
សហភាពពលកម្មជាតិកម្ពុជា (NLC) ស្នើសុំទៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា គួរពិចារណាលើរបាការណ៍ញុះញ៉ុងឱ្យមានការរើសអើង លាបព៌ណនាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិ ទាំងមូល របស់អង្គការសង់ត្រាល់ នេះបន្តទៀត៕