2024-07-01 07:07
143

ពោធិ៍សាត់៖នៅថ្ងៃចន្ទ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិល័យ យោធាខេត្ត មេប៉ុស្ដិ៍រាំងទិល ប្រជាការពារ និងគណ:កម្មការសហគមន៍នេសាទស្រីចឹក បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចាប់ពីជ្រោយវែងរហូតដល់ព្រែកឡាំបាកា ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលប្រើប្រាស់កម្លាំងសរុបចំនួន១៦នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន៦គ្រឿង។  

លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោលចំនួន១ករណី  របាំងស្បៃមុងចំនួន១៥ខ្សែ ប្រវែង៥៥០ម៉ែត្រ ,លូកងស្បៃមុងចំនួន២១មាត់ ,បង្គោលចំនួន១៨៥ដើមនឹងបានចាក់លែងត្រីចំរុះទម្ងន់១០គីឡូក្រាមចូលក្នុងទន្លេវិញ។ចំពោះវត្ថុតាងសមត្ថកិច្ចបានបំផ្លាញចោលនៅហ្នឹងកន្លែង៕លាន គ្រន