2024-07-01 07:07
138

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣:៤៥នាទីទាបភ្លឺ កម្លាំងផ្នែកជំនាញ និងសហការប៉ុស្តិ៍ក្រុម១+២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្សូយ០១នាក់ជាក់ស្ដែងពីបទលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ប៉ុនប៉ងលួចទូរស័ព្ទដៃនិងកាបូបលុយរបស់ជនរងគ្រោះ) ប្រព្រឹត្តបទល្មើសនៅចំណុចបេប៊ីអនឡែត ផ្លូវលេខ២៨៩ ក្រុមទី៦៩ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

  ជនសង្ស័យឈ្មោះ សារ៉ុន សំណាង ហៅ ណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

  *វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួនិងម៉ាស៊ីន: 1013140 ។
២-បំពង់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ និងដែកកេះចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ សារ៉ុន សំណាង ហៅ ណាង ) ។

   ចំណែកជនរងគ្រោះឈ្មោះ ប៉ែត ស៊ីថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខកក្រុមហ៊ុន SPLS ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីពេញ ។

  បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕