2024-07-01 19:27
181

ពោធិ៍សាត់៖  ស្លាប់១នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្តោងរម៉កជិះបត់ឆ្លងផ្លូវ ក៏ត្រូវបានរថយន្ត១គ្រឿងទៀតបើកមកពីក្រោយជាន់ពីលើអូសបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ  ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៩៧-១៩៨  នៅវេលាម៉ោង១៩និង២៥នាទី ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។   

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកវីនន័រពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វីត សុខណា អាយុ១៧ឆ្នាំ មានទីលំនៅភូមិមុខរា១ ឃុំមុខរា ស្រុករុក្ខគិរី ខេត្តបាត់ដំបង(ស្លាប់) លេខទូរស័ព្ទ(0965425807)បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូសណ្តោងរុីម៉ក១គ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើកគេចខ្លួនបាត់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូវីនន័រដួលនៅលើផ្លូវនិងមានរថយន្ត១គ្រឿងទៀត ម៉ាកស៊ីណា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AG-5423 បើកបរដោយឈ្មោះ អ៉ឹង ម៉ាប់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លេខទូរសព្ទ(0885832223) បើកមកពីក្រោយជាន់ពីលើអូសបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ចំពោះសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូវីន័រប្រើប្រាស់ល្បឿនលឿន នឹងខ្វះការប្រុងប្រយ័ត្ន ចំពោះរថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ដើម្បីដោះស្រាយតាមនីតិវិធី៕ លាន គ្រន