2024-07-01 07:07
122

 ភ្នំពេញ ៖ បុរសម្នាក់ជាជាងផ្សារដែក បានឆក់ខ្សែភ្លេីងបណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្សុីដេីម្បីសង្គ្រោះអាយុជីវិត ភ្លាមៗ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចសំណង់ផ្ទះល្វែង ក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 
    ជនរងគ្រោះដែលត្រូវខ្សែភ្លេីងឆក់ មានឈ្មោះ ចឹក បូផៃ អាយុ៣២ឆ្នាំមានទីលំនៅ ភូមិអន្លង់ចាស់ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

   បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ បុរសរងគ្រោះខាងលេីបានមកធ្វេីការជាជាងផ្សារដែកក្នុងសំណង់ផ្ទះល្វែងត្រង់ចំណុចកេីតហេតុ ដែលកំពុងតែសាងសង់ ដូចសព្វមួយដង ។ លុះក្រោយមក ជនរងគ្រោះក៏បានដាក់ដែកទៅប៉ះនឹងខ្សែភ្លេីងរដ្ឋទេីបបណ្ដាលឲ្យឆក់ដួលនឹងដីរងរបួសធ្ងន់តែម្ដង ។ ឃេីញដូច្នេះក្រុមជាងផ្ទះល្វែងខាងលេីក៏បានទាក់ទងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដោយយករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្សុីដេីម្បីសង្គ្រោះអាយុជីវិត ។ 
   បច្ចុប្បន្ន នេះ ជនរងគ្រោះខាងលេីកំពុងមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមគ្រួសារ នៅឯមន្ទីរពេទ្យរុស្សុី ៕