2024-07-02 10:07
181

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ដោយបានធ្វើការឃាត់មនុស្សប្រុសស្រីចំនួន២០នាក់ ក្នុងនោះមានស្រី៧នាក់ ប្រុស១៣សុទ្ធតែជនជាតិចិននិងខ្មែរ  ។ 

  រង្វង់ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ជិតស្ពានហង្សកោះពេជ្រ ផ្លូវសបិទ  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 
   ប្រពភពពីកន្លែងកើតហេតុបានដឹងថា មុននឹង កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប ទីតាំងខាងលើដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋថាមានបង្កប់ល្បែងស៊ីសងជាប្រភេទហ្គេមបាញ់ត្រីនិងល្បែងផ្សេងៗទៀត ប្រៀបដូចកាស៊ីណូទៅហើយ  ដូចនេះហើយនៅយប់ថ្ងៃកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយនឹងកម្លាំងសមត្ថកិច្ចចម្រុះមានទាំងអាវុធហត្ថបានចុះឆ្មក់បង្ក្រាបទីតាំងខាងលើ ដោយបានធ្វើការឃាត់បានមនុស្សប្រុសស្រី ចំនួន២០នាក់ មានជនបរទេសជនជាតិចិននិងខ្មែរ និងបានដកហូតវត្ថុតាងមួយចំនួនដែលដំណើរការអោយល្បែងស៊ីសងនេះផងដែរ  ។ 

   ក្រោយពីរង្វង់ប្រតិបត្តិការចប់ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ ឃាត់ខ្លួនយកទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់ផងដែរ ៕