2024-07-02 10:07
197

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងដឹកត្រី បើកចុះពីលេីស្ពានអាកាសកប់ស្រូវ(វិថីឈ្នះ ឈ្នះ) ចៃដន្យស្រាប់តែបែកកង់ក្រឡាប់ចាក់ត្រីចោលពេញផ្លូវ។ ហេតុការណ៍នេះបាន កេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅលេីស្ពានអាកាសកប់ស្រូវសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឱ្យរថយន្តធុនធំ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B 2812 ដឹកត្រីពេញ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីងស្ពានអាកាសកប់ស្រូវ កែងផ្លូវជាតិលេខ៤ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ ។ ខណៈចុះជិតផុតទៅហេីយនោះចៃដន្យស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វេីឱ្យរថយន្តក្រឡាប់គងលេីបង្កាន់ដៃស្ពានចាក់ត្រីចោល រាយប៉ាយពេញផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អដែលមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យ និងធ្វើការវាស់វែងរួចបានស្ទួចយករថយន្តខាងលើនេះទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។