ភ្នំពេញ៖ បុគ្គលិកឈាមបុរីម្នាក់ និងបក្ខពួកជាចោរតែងតែលួចកាត់ខ្សែភ្លើង និងទ្រព្យសម្បត្តិពេលយប់ៗក្នុងបុរី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បង្ក្រាប និងឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុាលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
កងរាជអាវុធហត្ថបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុច ផ្ទះល្វែង ក្នុងបុរីមួយកន្លែង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ ៣៤ឆ្នាំ ព្រមជាមួយវត្ថុតាងមួយចំនួន រួមមាន៖ ខ្សែភ្លើងកាត់កង់ៗ ចំនួន ០២ វ៉ាឡូ, ម៉ូទ័រស្វាន ០១គ្រឿង, រណាអាដែក ០១ដើម, ដង្កាប់ ០២ដើម, ម៉ាលេត ០១, ពិល ០១, កាំបិតតាំងតោ ០១ និង ជំពាមកៅស៊ូ ចំនួន ០១ ព្រមជាមួយគ្រាប់កង់សំរាប់បាញ់ ចំនួន ០១ស្បោង។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ សុខ ចិន្តា បានសារភាពថា៖ «ខ្លួនអាចចូលគាស់ផ្ទះខាងលើបាន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាន និងចាំមើលផ្លូវ»។ បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតមានឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើតែម្តង។
ជនសង្ស័យឈ្មោះ សុខ ចិន្តា បានបន្ថែមថា៖ «ខ្លួនមានបក្ខពួក ចំនួន ១២នាក់ (ប្រុស ០៨នាក់ និងស្រី០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជា៖ ខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧លើកមកហើយ ដោយមានសន្តិសុខយាមបុរីខាងលើជាអ្នកបោះដៃ និងចាំមើលផ្លូវ»។
ចំណែកជនសង្ស័យឈ្មោះ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា៖ «ខ្លួនជាសន្តិសុខយាមវេនយប់ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់ បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែមកហើយ ហើយពិតជាបានចាំមើលផ្លូវឱ្យបុរសម្នាក់នោះ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារមួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការ ចំនួន ០៧លើកពិតប្រាកដមែន»។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕