ព្រះវិហារ៖ កម្លាំងយោធាសហការជាមួយមន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារចុះបង្ក្រាបបទល្មើសតំបន់ដែនជម្រកសត្វព្រៃឆែប ព្រះរការ និងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានដើរល្បាតពិនិត្យ នៅក្នុងភូមិសាស្ត្រមួយចំនួន និងប្រជាពលរដ្ឋចំនួន ០៤នាក់ ដែលចូលព្រៃ ដើម្បីទៅដាក់អន្ទាក់សត្វ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដើរទាក់សត្វព្រៃក្នុងតំបន់ហាមឃាត់ និងបានឲ្យវិលត្រឡប់ទៅផ្ទះវិញ វត្ថុតាងត្រូវដកហូតបានប្រគល់ឲ្យកម្លាំងជំនាញ។
ប្រតិបត្តិការនោះ កម្លាំងចម្រុះបានចុះល្បាតពិនិត្យ នៅក្នុងភូមិសាស្ត្រ ដូចខាងក្រោមរួមាន៖
១- ចាប់ពីចំណុច ភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ នៅជាំប្រទាល ជាលទ្ធផល ដកហូតបានធុងបាញ់ថ្នាំស្មៅ ០១ និងថ្នាំបាញ់សម្លាប់ស្មៅ ០១ធុង (១០លីត្រ) វត្ថុតាងដែលបានដកហូតបានប្រគល់ឲ្យកម្លាំងជំនាញយកមករក្សាទុកនៅស្នាក់ការអូរកក់។
២- ដើរល្បាតពិនិត្យ នៅក្នុងភូមិសាស្ត្រ ភូមិណារុង ឃុំឆែបពីរ ស្រុកឆែប ដល់ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ជាលទ្ធផល បានប្រទះឃើញប្រជាពលរដ្ឋចំនួ ០៤នាក់ ចូលព្រៃដើម្បីទៅដាក់អន្ទាក់សត្វ ដកហូតបានមងទាក់សត្វ ចំនួន ០១ ប្រវែង ៨០ម៉ែត្រ និងបានអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការដើរទាក់សត្វព្រៃក្នុងតំបន់ហាមឃាត់ និងបានឲ្យត្រឡប់ទៅផ្ទះវិញ វត្ថុតាងដែលបានដកហូតបានប្រគល់ឲ្យកម្លាំងជំនាញ យកមករក្សាទុកនៅស្នាក់ការទួលថ្មកែវ ។
៣- ដើរល្បាតពិនិត្យ នៅក្នុងភូមិសាស្រ្ត ភូមិរលំស្លែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដកហូតត្រាក់ទ័របាន ចំនួន ០១គ្រឿង ភ្ជួលើដីទំហំប្រហែល ០,៧០ហិកតា ដកបំផ្លាញដំឡុងមី លើផ្ទៃដីប្រហែល ០,៥០ ហិកតា វត្ថុតាងដែលបានដកហូតបានប្រគល់ឲ្យកម្លាំងជំនាញយកមករក្សាទុកនៅស្នាក់ការភូមិស្វាយ។
ជារួមប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣៣នាក់ ម៉ូតូ ចំនួន ២៤គ្រឿង ចេញប្រតិបត្តិការបង្រ្កាបបទល្មើស ដកហូតបានធុងបាញ់ស្មៅ០១ ថ្នាំបាញ់សម្លាប់ស្មៅ ០១ធុង (១០លីត្រ), មងទាក់សត្វ ចំនួន ០១ ប្រវែង ៨០ម៉ែត្រ, ត្រាក់ទ័របាន ចំនួន ០១គ្រឿង ភ្ជួលើដីទំហំប្រហែល ០,៧០ ហិកតា, ប្រជាពលរដ្ឋធ្វើកិច្ចសន្យាបញ្ឃប់ទាក់សត្វព្រៃ បានចំនួន ០១លើក ស្មើ០៤នាក់, ដកបំផ្លាញដំឡុងមី លើកផ្ទៃដីប្រហែល ០,៥០ហិកតា៕