2024-07-12 10:07
262

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីជំរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរដើម្បីពង្រឹងការងាររបស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយនៅមូលដ្ឋាននេះ សម្តេចអិបតី ធ្លាប់បានណែនាំលើការងារមួយចំនួនរួមមានទី១៖ រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀប ចំចាត់ តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរ ត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់តាំង សមាសភាពក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តី ការ គណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។           

ទី២៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្របនូវសមាស ភាពមន្ត្រី លេខា ធិការ ដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការ ដល់ ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុម ការ ងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រង ទិន្នន័យនានា នៅ មូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀតតាមសំណូមពរការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យ ការ រៀប ចំ លេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែន សមត្ថកិច្ចនៃរាជធានី ខេត្តនីមួយៗឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។      

ទី៣៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដែល ក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជា គន្លឹះ របស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជំរុញការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។                         
             
 ទី៤៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និង លទ្ធផលការងារចុះមូលដ្ឋានឱ្យបានទៀងទាត់មកទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបូកសរុបរាយការណ៍ជូនរាជ រដ្ឋាភិបាល។                                                           

 និងទី៥៖ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវធ្វើការណែនាំអំពីទម្រង់របាយការណ៍សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ធ្វើការបូកសរុបរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងរៀបចំឯកសារ ណែនាំសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីសហការ ជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕