ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ ការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍សម្រាប់ជាតិខ្មែរ គឺជាការចាំបាច់ដែលខ្មែរគ្រប់ជំនាន់ត្រូវតែធ្វើ និងរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះមូលហេតុហ្នឹងហើយជាមូលដ្ឋាននៃការបែកបាក់ជាតិទាំងមូល។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ ចំនួន ១ ០០០នាក់” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បើជាតិមួយមានបែកបាក់គ្នាហើយ មិនត្រឹមបាត់តែទឹកដី អធិបតេយ្យភាពទេ បាត់ទាំងមនុស្សត្រូវស្លាប់ រត់ភាសខ្លួនទៅក្រៅប្រទេសដោយសារសង្គ្រាម បាត់ទាំងសម្បត្តិវប្បធម៌ជាដើម។ »។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ធ្វើអ្វីក៏ដោយកុំឱ្យមានការបែកបាក់សាមគ្គីជាតិ ការបញ្ចេញទស្សនៈត្រូវមានក្របខណ្ឌកុំឱ្យឈានដល់ការប្រើអំពើហិង្សាកាប់ចាក់គ្នា ដែលនាំឱ្យមានបញ្ហាបែកបាក់ជាតិទាំងមូល»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើកាលណាមានការបែកបាក់ប្រឈមមុខដាក់គ្នា ឬមានសង្គ្រាមហើយមិនអាចបញ្ឈប់ត្រឹមការឈប់បាញ់គ្នាទេ ដូចនៅប្រទេសបង់ក្លាដេស និងអង់គ្លេសសព្វថ្ងៃនេះ សភាការណ៍ក្តៅឈប់ហើយ ប៉ុន្តែនៅការប្រឈមមុខសងសឹកគ្នាទៅវិញទៅមកមិនទាន់ចប់ទេ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ «បញ្ហានេះយើងត្រូវរួមគ្នាបញ្ចេញមតិ បញ្ចេញកង្វល់ ប៉ុន្តែយើងត្រូវធ្វើម៉េច ដើម្បីកុំឱ្យកង្វល់របស់យើងក្លាយជាការពិត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «រឿងបាត់បង់ទឹកដី បាត់អធិបតេយ្យភាព ជាកង្វល់របស់យើងពីអតីតកាលយើងធ្លាប់ឆ្លងកាត់ហើយ។ ឥឡូវបងប្អូនកង្វល់ទៅអនាគតកាល អញ្ចឹងដើម្បីកុំឱ្យកង្វល់នេះក្លាយជាការពិត ត្រូវរួមគ្នាថែរក្សា និងអភិវឌ្ឍអធិបតេយ្យភាពទឹកដីរបស់យើងគ្រប់ទីកន្លែងឱ្យប្រជាជនមានជីវភាពរីកចំរើន ជាពិសេសនៅខេត្តភាគឦសាន ដើម្បីកុំឱ្យកង្វល់យើងក្លាយជាការពិត ប៉ុន្តែផ្ទុយទៅវិញឱ្យខ្មែរយើងកាន់តែខ្លាំងតាមរយៈការថែរក្សានូវសាមគ្គី ឯកភាពជាតិ នេះគឺជាបញ្ហា»៕