2024-08-31 11:08
164

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទាន នូវថវិកាព្រះអង្គផ្ទាល់ ចំនួន ៣០.០០០ ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

សម្រាប់ទឹកព្រះទ័យដ៏ថ្លៃថ្លា និងវិសេសវិសាលរបស់ ព្រះព្រះករុណាអម្ចាស់ជីវិតលើត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវសេចក្តីថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទាន នូវថវិកាព្រះអង្គផ្ទាល់ ចំនួន ៣០.០០០ $ (សាមសិបពាន់ដុល្លារអាមេរិក) ដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

នាឱកាស ដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សមម្តេចធិបតីនាយករដ្ឋមន្ត្រី សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតា និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា និងប្រោះព្រំនូវ សព្ទសាធុកាពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ជួបប្រសព្វតែនឹងព្រះពុទ្ធពរដ៏ប្រពៃទាំងបួនប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕