2023-05-12 17:19
670

ភ្នំពេញ៖  ទណ្ឌិតដែលអតីតសកម្មជនគណបក្សប្រឆាំង ចំនួន០៨រូប ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹក្យលើកលេងទោស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ ។

យោងតាមព្រះរាជក្រឹត្យ នស/រកត/០៥២៣/៨៦៧ ដែលបណ្តាញសារព័ត៌មានទទួលបាន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិត ០៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើរទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទណ្ឌិតជាអតីតសកម្មជនបក្សប្រឆាំងទាំង០៩រូប ដែលទទួលបានការប្រោសប្រទានលើកលែងទោសឱ្យ ដែលមានរាយនាមដូចខាងក្រោម៖

ទី១- ឈ្មោះ ប៉េង សុខា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៥លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។ 

ទី២- ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។

ទី៣- ឈ្មោះ វ៉ន សាវណ្ណ ភេទប្រុស កើតឆ្នាំ១៩៧៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។

ទី៤- ឈ្មោះ វ៉ន ឡេង ភេទប្រុស កើតឆ្នាំ១៩៩៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

ទី៥- ឈ្មោះ សាន សៅរី ភេទប្រុស កើតឆ្នាំ១៩៨៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

ទី៦- ឈ្មោះ ឧ អ៊ឹម ភេទប្រុស កើតឆ្នាំ១៩៨២ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ "VI- ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

ទី៧- ឈ្មោះ ចាន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៦ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI- ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

ទី៨- ឈ្មោះ ឆុន ប៊ុនឆាត ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

ទី៩- ឈ្មោះ ធុយ វី ភេទប្រុស កើតឆ្នាំ១៩៨៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៧ “ក្រ IV ទល” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៏ភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមជម្រាបថា ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនការពារបរិស្ថាន ក្រុមចលនានិសិត្ស និងសកម្មជនសំខាន់ៗរបស់គណបក្សប្រឆាំងបានងាកមកសុំចុះចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់ក្រោយពីពួកគាត់ទាំងនោះ បាតបង់ជំនឿចិត្តលើមេដឹកនាំរបស់ខ្លួន។ ម្យ៉ាងវិញទៀត ថ្នាក់ទឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបានបើកចំហរទទួលយកគ្រប់យុវជនជាអតីតសកម្មបក្សប្រឆាំងឱ្យចូលរួមក្នុងជីវភាពនយោបាយដោយគ្មានការរើសអើងឡើយ៕