ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាផ្លូវច្បាប់ជាមួយនឹងតុលាការត្រូវរចាត់វិធានការបែបណាក្នុងករណីដែលយើងត្រូវចាប់ខ្លួន ឬឃាត់ខ្លួនមនុស្សបែបនេះ។
តាមរយៈសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារថ្មីថា គិតមកដល់ពេលនេះសម្តេចមិនបានដឹងថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេច ឬមិនសម្រេចនោះឡើយ ហើយក៏នៅពេលវេលានៃក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែអ្វីដែលភ្លើងទៀតបានធ្វើ គឺបានបោះមួយជំហានម្តងគត់គំរាមកំហែងទៅដល់សន្តិសុខ តាមរយៈការអំពាវនាវកម្លាំងគាំទ្រចូលរួម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា "ដូច្នេះខ្ញុំសូមបញ្ជាក់សាជាថ្មី អំពាវនាវឲ្យបងប្អូនគាំទ្រភ្លើងទៀនទាំងឡាយ ស្ងប់ស្ងាត់មិនធ្វើតាមសកម្មភាព តាមការញុះញង់អំពាវនាវរបស់ដឹកនាំបក្សភ្លើងទៀននោះទេ។
ម្យ៉ាងទៀតក៏សូមបញ្ជាក់ថា ខាងវិធានការផ្លូវច្បាប់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាជាមួយនឹងតុលាការត្រូវរចាត់វិធានការបែបណាក្នុងករណីដែលយើងត្រូវចាប់ខ្លួន ឬឃាត់ខ្លួនមនុស្សបែបនេះ៕