រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក អេង សោភា នាយការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុ.ធខ្លីភ្ជ.ង់ប្ល.ន់យកទូរស័ព្ទដៃ និងលុយ)ពីជនរងគ្រោះជាជនជាតិកូរ៉េ ។ ជនសង្ស័យរូបនោះមានឈ្មោះ FANG SHI QING ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SKY CITY ស្នាក់នៅ អគារបុគ្គលិក SKY CITY (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។លោកវរៈសេនីយ៍ឯក អេង សោភា បន្តថា កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣ និង៤០នាទី នៅចំណុចអគារដឹព្រីត បន្ទប់លេខ ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុ.ធខ្លីភ្ជ.ង់ប្ល.ន់យកទូរស័ព្ទដៃ និងលុយ) បានកើតឡើងបង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានធ្វើសកម្មភាពប្រើអាវុ.ធខ្លី១ដើម ភ្ជ.ង់គំរា.មបុរសជនជាតិកូរ៉េម្នាក់ រួចប្ល.ន់យកទូរស័ព្ទដៃ២គ្រឿង ១គ្រឿងម៉ាក IPHONE 16 PRO MAX ពណ៌ទឹកមាស និងមួយគ្រឿងម៉ាក IPHONE 13 MINI ពណ៌ខ្មៅ) និងលុយចំនួន៤០០ ដុល្លារអាមេរិក ។ក្រោយពីធ្វើសកម្មភាពប្ល.ន់រួច ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាក YAMAHA NOUVO ពណ៌ទឹកប្រាក់-ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C-1095 គេចខ្លួនបាត់ ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិចិន ដូចមានឈ្មោះខាងលើនេះ នៅចំណុចស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អំពើប្លន់នោះមានជនរងគ្រោះមានឈ្មោះ LEE MINHO ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិកូរ៉េ មុខរបរភ្ញៀវទេសចរ ។ ចំពោះសម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 16 PRO MAX ពណ៌ទឹកមាស និងម៉ាក IPHONE 13 MINI ពណ៌ខ្មៅ) លុយចំនួន ៤០០ ដុល្លារអាមេរិក ។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាក YAMAHA NOUVO ពណ៌ទឹកប្រាក់-ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C-1095 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ។ មួក០១ ពណ៌ខៀវ (ពាក់ពេលប្រព្រឹត្តិបទល្មើស) ។ មួកការពារសុវត្ថិភាព ០១ ពណ៌ខ្មៅ (ពាក់ពេលជិះម៉ូតូគេចខ្លួន) ។ ទូរស័ព្ទដៃ០១គ្រឿង VIVO ពណ៌បៃតង ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់ ៕