រាជធានីភ្នំពេញ៖ រយៈពេលពីរថ្ងៃគឺថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានផ្តល់សេវាថែទាំ ពិនិត្យព្យាបាលជំងឺឱ្យពួកគាត់ចេះ ធ្វើការបែងចែក ការប្រមូល ការធ្វើប្រព្រឹត្តកម្ម និងការចោល ឬដុតចោលចុងក្រោយឱ្យបានត្រឹមត្រូវតាមគោល ការណ៍ណែនាំ និងប្រកាន់យកនូវការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដោយប្រើ 5S ដែលជាវិធីសាស្រ្តពីប្រទេសជប៉ុន ដោយផ្តោតលើប្រសិទ្ធភាព និងការលុបបំបាត់សំណល់៖ តម្រៀប កំណត់ ចាត់ចែង ធ្វើស្តង់ដា និងនិរន្តរភាព។
ក្នុងនាមជាប្រធានគណៈកម្មការជាតិ គ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ នៃក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានមោទនភាពក្រៃលែង និងសូមអបអរសាទរសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ពង្រឹងពង្រីកសមត្ថភាពខ្លួនដើម្បីចូលរួមចែករំលែក ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់បន្ថែមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្របានត្រឹមត្រូវ រួមចំណែកសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយការចម្លងរោគ និងគ្រោះថ្នាក់សុខភាពដល់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសាររួមទាំងប្រជាជនទូទៅ និងមានបរិស្ថានល្អស្អាត។
ឯកឧត្តមសាស្ត្រាចារ្យថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ដែលបានជួយដល់វិស័យសុខាភិបាល ជាពិសេសភាគីជប៉ុនដែលបានផ្តល់នូវចំណេះដឹង និងបច្ចេកវិទ្យាទំនើបសម្រាប់ប្រព្រឹត្តិកម្មសំណល់ឆ្លងនៅកម្ពុជា។
សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងបង្រៀនដោយអ្នកជំនាញជប៉ុនពីអង្គការ JICA និងមានសិក្ខាកាមចូលរួមមានពីមន្ត្រីនាយកដ្ឋានមន្ទីរពេទ្យចំនួន ៩នាក់ និងចំនួន២៣នាក់មកពីបណ្តាខេត្តចំនួន១០ ជាខេត្តគោលដៅដែលនឹងកំពុងតម្លើងឡដុតសំណល់វេជ្ជសាស្ត្រចំនួន ២៩គ្រឿងរបស់ប្រទេសជប៉ុន។