ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងបិទផ្លូវចេញ-ចូលខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមហេតុផលជួសជុលប្រព័ន្ធរំដោះទឹកនៅទីតាំងនោះ។ នេះបើយោងសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃពុធនេះ…។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖«ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក នៅច្រកចូលខាងកើតប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបិទជាបណ្តោះអាសន្នផ្លូវចេញ-ចូលខាងត្បូងនៃច្រក ចូលខាងកើតប្រាសាទអង្គរវត្ត[..]ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើតតាមគំនូសបង្ហាញផ្លូវ ដូចមានជូនភ្ជាប់ មកជាមួយ»។
ហេតុនេះក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងបញ្ចៀសការធ្វើដំណើរ។
គួរជម្រាបថា ប្រាសាទអង្គរវត្តកម្ពុជា ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្ន ក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ។
តាមរយៈទីតាំងដែលសម្បូរទៅដោយប្រាសាទបុរាណ និងរឿងរ៉ាវប្រវត្តិសាស្ត្រនេះ កម្ពុជាអាចរកចំណូល និងទាក់ទាញអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែងតាមរបាយការណ៍ ត្រឹមរយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង៣២លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរចំនួន៤៧៩៩៣នាក់ ៕