ខេត្តស្វាយរៀង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោមនៅស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ ។លោក ឆាយ ឫទ្ធិសែន អមដំណើរដោយរដ្ឋលេខាធិការប្រចាំការថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែង១.៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោករដ្ឋមន្ដ្រីបានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។បន្ទាប់មក លោករដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន១កន្លែង មានប្រវែង៣៦ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សូមបញ្ជាក់ថា ស្ពាននេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពទ្រុឌទ្រោម និងមានប្រជាពលរដ្ឋចំនួន៥ភូមិ ឆ្លងកាត់ស្ពាននេះជាអចិន្ដ្រៃយ៍ គឺភូមិទួលវិហារ ភូមិរបោះព្រីង ភូមិក្តីស្លា ភូមិប្រមា និងភូមិព្រៃបន្ទាយ សម្រាប់សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលាបឋមសិក្សាស្វាយយា និងអនុវិទ្យាល័យកៀនតាស៊ីវ អ្នកជំងឺទៅមន្ទីរពេទ្យ កម្មករទៅធ្វើការនៅរោងចក្រ និងការធ្វើចរាចរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានាក្នុងខេត្តផងដែរ។លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយម សិក្សាពីលទ្ធភាពសាងសង់ជាស្ពាន ឬជាទំនប់បង្ហៀរជូនប្រជាពលរដ្ឋប្រើប្រាស់៕