2024-10-17 01:10
54

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖
អនុក្រឹត្យ ស្តីពីការលុបឈ្មោះ នាយទាហាន រាជរដ្ឋាភិបាល
- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកើត/០២២៤/២០៥ ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្តីពីការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់

ស្តីពីការបង្កើតក្រសួងការពារជាតិ បានឃើញព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទបានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសម្រេច។
 

មាត្រា១ ត្រូវបានលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ។ មាត្រា២ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។ 

មាត្រា៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។